មាតិកា
លទ្ធផល​បង្រ្កាបបទល្មើសនេសាទនៅចំណុចអន្លង់​អណ្តូង​ចោរ​ និង​អូរតែនម៉ៅ នៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៣ វិច្ឆិកា ២០២៦
1

ថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០

ត្រូវនឹង ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក យូ សុវិចិត្រ នាយផ្នែករដ្ឋបាលជលផលក្រគរ និងនាយសង្កាត់រដ្ឋបាលជលផលកំពង់លួង  សហការជាមួយកម្លាំងតំបន់ប្រត្តិបតិការសឹករង​ពោធិ៍សាត់​ សហគមន៍នេសាទដងទឹកលាច អាជ្ញាធរឃុំត្នោតជុំ និងប្រជាការពារ ចុះត្រួតពិនិត្យ បង្រ្កាបបទល្មើសនេសាទនៅចំណុចអន្លង់​អណ្តូង​ចោរ​ និង​អូរតែនម៉ៅ នៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ជាលទ្ធផលបង្ក្រាបបានចំនួន ០១ករណី: 

+ ០១ ករណី: ឧបករណ៍របាំងសាច់អួនក្រឡាញឹកដាក់កាត់ទទឹងលេីស ២/៣នៃមាត់ស្ទឹង-អូរ ចំនួន ៤កន្លែង វត្ថុតាងរុះរើបំផ្លាញចោលរួមមាន:

- របាំងសាច់អួនក្រឡាញឹកប្រវែង ៤០ ម៉ែត្រ

- បង្គោលចំនួន ៥៥​ ដើម

-​ ចាក់លែងត្រីចម្រុះ​ចំនួន​ ២​គីឡូក្រាម​។ 

ចំនួនអ្នកចូលទស្សនា
Flag Counter