ថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក កែវ ចាន់កែវ អនុប្រធានមន្ទីរបានដឹកនាំ ក្រុមការងារមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់មាន លោក ភុន សុវណ្ណា នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តន៍គម្រោង លើកម្មវិធីទឹកស្អាត/អណាម័យការគ្រប់គ្រងធនធានទឹក និងការស្ដារឡើងវិញនូវធនធានធម្មជាតិ បឹងទន្លេសាបតំបន់៣ ក្នុងភូមិសាស្រ្តខេត្តពោធិសាត់ ដែលចូលរួមដោយគណៈប្រតិភូបារាំងខេត្តAude។ ក្រោមអធិបតី ឯកឧត្តមលឹមសុខតូ អភិបាលរងនៃគណៈអភិបាលខេត្តពោធិសាត់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម