មាតិកា
វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី«ការអនុវត្តផលិតកម្មល្អ(GMP) សម្រាប់សត្តឃាតដ្ឋាននៅកម្ពុជា»របស់គម្រោងCLHVCIP
ចេញ​ផ្សាយ ១៩ វិច្ឆិកា ២០២៦
4

ថ្ងៃ​ពុធ​៩កើត​ ខែ​កត្តិក​ ឆ្នាំ​មមី​ អដ្ឋស័ក​ ពស​២៥៧០​ ត្រូវ​នឹង​ថ្ងៃ​ទី​១៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៦

១/លោក ផាត់ សុភារិទ្ធិ លោកប៉េង ដួងតារា និង កញ្ញា ឡាយ ដាវីន មន្ត្រីការិយាល័យផលិតកម្ម​ និងបសុព្យាបាលខេត្ត បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី«ការអនុវត្តផលិតកម្មល្អ(GMP) សម្រាប់សត្តឃាតដ្ឋាននៅកម្ពុជា»របស់គម្រោងCLHVCIP ដោយក្នុងនោះមាន ការិយាល័យផលិតកម្ម និងបសុព្យាបាល សរុប៩ខេត្ត៖ ខេត្តកំពត កំពង់ឆ្នាំង តាកែវ កំពង់ស្ពឺកំពង់ចាម សៀមរាប ឧត្តរមានជ័យ ព្រៃវែង និងខេត្តពោធិ៍សាត់ សរុប ៣៥នាក់ /ស្ត្រី ០៦នាក់។ 

កម្មវិធីមានរយៈពេល ៣ថ្ងៃ (ថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ ២០២៦) នៅ សណ្ឋាគារ កំពតស្វីតប៊ូទិក ខេត្តកំពត។ 

គោលបំណងកម្មវិធី៖
-បង្កើនការយល់ដឹងពីហានិភ័យសុវត្ថិភាពអាហារ និងគោលការណ៍ណែនាំស្តីពីGMP សម្រាប់អនុវត្តនៅសត្តឃាតដ្ឋាន ក្នុងការពង្រឹងអនាម័យ គុណភាព និងសុវត្ថិភាពលើសាច់និងផលិតផលសត្វសម្រាប់អ្នកបរិភោគ
-ពង្រឹងសមត្ថភាព និងជំនាញដល់សិក្ខាកាមក្នុងការប្រើប្រាស់បញ្ជីត្រួតពិនិត្យនិងវាយតម្លៃGMP សម្រាប់ការកត់ត្រាលទ្ធផលនៃការវាយតម្លៃ 

២/លោក​ថា​ វ៉ាន់ថេន​ មន្ត្រី​ការិយាល័យ​ផលិតកម្ម​  និង​បសុព្យាបាល​ បាន​ចូលរួម​កិច្ច​ប្រជុំ​ស្តីពី​បណ្តាញ​អេពីដេមីសាស្រ្ត​ និង​មន្ទីរ​ពិសោធន៍​សុខភាព​សត្វ​ នៅ​កម្ពុជា​ រយៈពេល​២ថ្ងៃ​(​ថ្ងៃ​ទី​១៨-១៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៦)​នៅ​ខេត្ត​កំពត​។ 

ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ លោក​ជំទាវ​ ហោ​ ម៉ាលីន​ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​  និង​នេសាទ​

មាន​ការ​អញ្ជើញ​ចូលរួម​ពី​
-ថ្នាក់​ដឹកនាំ​ និង​មន្ត្រី​ ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​
-ថ្នាក់​ដឹកនាំ​ មន្ត្រី​ ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ចំនួន២៣​ខេត្ត​​ ដែលបាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​CAVET
-ក្រុមការងារ​ និង​មន្ត្រី​អង្គការ​FAO
-សរុប​ ១៤៥នាក់​ ក្នុង​នោះស្ត្រី​ ៣៣នាក់​។

ចំនួនអ្នកចូលទស្សនា
Flag Counter