ថ្ងៃពុធ ៩កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ហ៊ៅ ចាន់ដារ៉ា ប្រធានការិយាល័យកសិ ឧស្សាហកម្ម បានចូលរួមកម្មវិធីប្រកួតប្រជែងអ្នកកែច្នៃផលិតផលកសិកម្មឆ្នើមឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម រស់ សូដែន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅសណ្ឋាគារសាន់&មូន រាជធានីភ្នំពេញ ដោយបានការសហការជាមួយគម្រោងEU-German CASAFE។
កម្មវិធីប្រកួតប្រជែងនេះនឹងប្រព្រឹត្តទៅក្នុងគោលបំណងសំខាន់ៗដើម្បីលើកទឹកចិត្តការច្នៃប្រឌិត និងការអភិវឌ្ឍផលិតផលកសិកម្មកែច្នៃថ្មីៗ, លើកកម្អស់គុណភាព អនាម័យ សុវត្ថិភាព និងស្តង់ដារផលិតផលកែច្នៃ, ជំរុញការប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងដំណើរការកែច្នៃ, លើកម្ពស់ការវេចខ្ចប់ ការដាក់ស្លាកសញ្ញា និងការអភិវឌ្ឍម៉ាក់ផលិតផល, ផ្សព្វផ្សាយផលិតផលកែច្នៃដែលមានគុណភាព និងសក្តានុពលទីផ្សារ, ផ្តល់ការលើកទឹកចិត្ត និងការទទួលស្គាល់ដល់អ្នកកែច្នៃដែលមានស្នាដៃ និងសមិទ្ធផលល្អ, និងបង្កើតឱកាសផ្សារភ្ជាប់អ្នកកែច្នៃ ជាមួយអ្នកទិញ អ្នកចែកចាយ វិនិយោគិន ដៃគូអាជីវកម្ម និងដៃគូអភិវឌ្ឍន៍។ សមាសភាពចូលរូមមានសហគមន៍កសិកម្មចំនួន៨ និងមន្ត្រីពាក់ព័ន្ធ សរុបរួមចំនួន ២១០នាក់