ថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ឡេង ចិន្ដាមុនី ប្រធានការិយាល័យនីតិកម្មកសិកម្ម លោក គិន វេត អនុប្រធានការិយាល័យនីតិកម្ម និង លោក ជុំ ភ្លូ ប្រធានការិយាល័យគ្រឿងយន្ត (ចូលរួមសហការ) លោក ស សារី ប្រធានការិយាល័យកៅស៊ូ (ចូលរួមសហការ) បានចុះអធិការកិច្ចថ្នាំកសិកម្ម និងជីកសិកម្មនៅក្នុងក្រុងពោធិ៍សាត់ និងស្រុកបាកាន ខេត្តពោធិ៍សាត់ ជាលទ្ធផលត្រួតពិនិត្យដេប៉ូលក់ដុំ លក់រាយ ថ្នាំកសិកម្ម ជីកសិកម្មបានចំនួន៦ដេប៉ូ ពុំមានបទល្មើសអ្វីឡើយ ក្នុងនោះ
+ បានណែនាំផ្ទាល់ដេប៉ូចំនួន ០៣ដេប៉ូ
+បានណែនាំដេប៉ូមុននឹងយកថ្នាំកសិកម្ម ឬជីកសិកម្មពីក្រុមហ៊ុនណាមួយមកដាក់លក់ត្រូវពិនិត្យមើលបញ្ជិកា និងសុពលភាពប្រើប្រាស់ឱ្យបានត្រឹមត្រូវដើម្បីការពារបាននូវផលប្រយោជន៍ទាំងអ្នកលក់និងអ្នកប្រើប្រាស់
+ធ្វើការណែនាំអាជីវករអំពីការទុកដាក់ការតាំងលក់ផលិតផលថ្នាំកសិកម្មនិងជីកសិកម្ម
+បានធ្វើការណែនាំបន្ថែមដល់អាជីវករលក់ថ្នាំកសិកម្ម និងជីកសិកម្មវិធានបច្ចេកទេសផ្សេងៗទៀតអំពីថ្នាំកសិកម្ម និងជីកសិកម្ម ហើយតាមដានដេប៉ូដែលធ្វើការកែតម្រូវពីមុនហើយសង្កេតឃើញថាមានការកែប្រែលម្អរបានល្អប្រសើរជាងពីមុន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម