មាតិកា
វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព ស្ដីពី កិច្ចការពារសុវត្ថិភាពបរិស្ថាន សង្គម ភាពធន់នឹងអាកាសធាតុនិង យេនឌ័រ
ចេញ​ផ្សាយ ២០ វិច្ឆិកា ២០២៦
0

ថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០

ត្រូវនឹង ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារ កម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម បានសម្របសម្រួលវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព ស្ដីពី កិច្ចការពារសុវត្ថិភាពបរិស្ថាន សង្គម ភាពធន់នឹងអាកាសធាតុនិង យេនឌ័រ ដល់សមាជិកនិងគណៈកម្មាធិការសហគមន៍កសិកម្មអភិវឌ្ឍន៍សន្រ្ទែ ស្ថិតនៅ ភូមិ សន្រ្ទែ ឃុំ សន្រ្ទែ  ស្រុក ភ្នំក្រវាញ ខេត្តពោធិ៍សាត់ដែលមានអ្នកចូលរួមសរុបចំនួន ២៥នាក់ ស្រី ១៦ នាក់ ដែលមានសកម្មភាពនិង លទ្ធផលដូចខាងក្រោម៖

១.សកម្មភាព៖

–    ភាពធន់នឹងអាកាសធាតុ

–    កិច្ចការពារសុវត្ថិភាពបរិស្ថាន សង្គម

–    យន្តការដោះស្រាយបណ្ដឹងសារទុក្ខ

–    សមភាពសមធម៍និងតួនាទីយេនឌ័រ

២.លទ្ធផល៖

–    អ្នកចូលរួមបានយល់ដឹងអំពីវិធានការការពារភាពធន់នឹងអាកាសធាតុសម្រាប់ការដាំដុ

–    អ្នកចូលរួមបានយល់ដឹងអំពីកិច្ចការពារសុវត្ថិភាពបរិស្ថាន សង្គមដែលប៉ះពាលដល់សុខមាលភាពសុវត្ថិភាព របស់មនុស្ស។

–    អ្នកចូលរួមបានយល់ដឹងអំពីយន្តការដោះស្រាយបណ្ដឹងសារទុក្ខក្នុងសហគមន៍

–    អ្នកចូលរួមបានយល់ដឹងអំពី សមភាព សមធម៍និងតួនាទីយេនឌ័រក្នុងការសម្រេចចិត្តរួមគ្នា ធ្វើរួមគ្នាទទួលប្រយោជន៍រួមគ្នាក្នុងសហគមន៍។

ចំនួនអ្នកចូលទស្សនា
Flag Counter