មាតិកា
សិក្ខាសាលាថ្នាក់ក្រោមជាតិ ស្តីពីសេចក្តីណែនាំ និងសៀវភៅណែនាំអំពីដំណោះស្រាយផ្អែកលើធម្មជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា
ចេញ​ផ្សាយ ២០ វិច្ឆិកា ២០២៦
0

ថ្ងៃសុក្រ ១១កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមសិក្ខាសាលាថ្នាក់ក្រោមជាតិ ស្តីពីសេចក្តីណែនាំ និងសៀវភៅណែនាំអំពីដំណោះស្រាយផ្អែកលើធម្មជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា តាមប្រព័ន្ធនិមិត្ត Zoom ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា និង ឯកឧត្ដម លឹម សុខតូ អភិបាលរងនៃគណៈអភិបាលខេត្ត នៅសាលប្រជុំ កោះសំពៅមាស (ជាន់ទី១សាលាខេត្ត) ដោយមានការចូលរួមពី ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាល ក្រុង/ស្រុក សរុបចំនួន ១៩រូប ស្រី ០២រូប ។

ចំនួនអ្នកចូលទស្សនា
Flag Counter