ថ្ងៃព្រហស្បតិ៍ ២រោច ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រួមជាមួយ លោក ហ៊ៅ ចាន់ដារ៉ា ប្រធានការិយាល័យកសិឧស្សាហកម្ម និងជាជនបង្គោលយេនឌ័រនៃមន្ទីរ បានមកចូលរួមសិក្ខាសាលាបូកសរុបលទ្ធផល ការងារយេនឌ័រនិងកុមារប្រចាំឆ្នាំ២០២៦ និងលើកទិសដៅការងារ ឆ្នាំ២០២៧ ក្រោមអធិបតីភាព លោកជំទាវ ហ៊ូ សុពរណ៌ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រនិងកុមារ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ។ នៅអាគារផ្ការំដួល បន្ទប់សែនពិដោរ។ ដែលរៀបចំដោយក្រុមការងារយេនឌ័រ និងកុមាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ។ ក្នុងនោះមានការចូលរួមពីរ លោកជំទាវអនុរដ្ឋលរខាធិការក្រសួងលោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ និងក្រុមការងារយេនឌ័រ និងកុមាររាជធានីខេត្ត /ក្រុង សរុបចំនួន ៦០ រូប ស្រី ៤៩ រូប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម