មាតិកា
កិច្ចការ​ចុះពិនិត្យជាក់ស្ដែងដល់ទីតាំងកែច្នៃត្រីប្រម៉ាមួយកន្លែង ដែលមានក្លិនស្អុយជះដល់ប្រជាពលរដ្ឋ ស្ថិតនៅភូមិអភិវឌ្ឍន៍បឹងយា ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៧ វិច្ឆិកា ២០២៦
2

ថ្ងៃព្រហស្បតិ៍ ២រោច ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកណ្ដៀង ដឹកនាំដោយ លោក ណារ៉ា ចំរើន អភិបាលស្រុក រួមមាន នាយរងផ្នែករដ្ឋបាលជលផលក្រគរទទួលបន្ទុកសង្កាត់រដ្ឋបាលជលផលកណ្ដៀង ប្រធានមន្ទីរបរិស្ថាន ប្រធានការិយាល័យភូមិបាលស្រុក ប្រធាន​ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន មេឃុំវាល និងមេប៉ុស្ដិ៍ បានចុះពិនិត្យជាក់ស្ដែងដល់ទីតាំងកែច្នៃត្រីប្រម៉ាមួយកន្លែង ដែលមានក្លិនស្អុយជះដល់ប្រជាពលរដ្ឋ ស្ថិតនៅភូមិអភិវឌ្ឍន៍បឹងយា ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ក្រោយពីពិនិត្យជាក់ស្ដែងឃើញថាមានក្លិនស្អុយសាយភាយបង្ករអោយប៉ះពាល់ដល់ផ្លូវដង្ហើមប្រជាពលរដ្ឋរស់នៅជិតខាង និងពិបាករស់នៅ។ ក្រុមការងារបានឯកភាព 

១ អោយម្ចាស់ទីតាំងបញ្ឈប់អាជីវកម្មខាងលើចាប់ពីថ្ងៃនេះតទៅ។

២ ក្នុងករណីមិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលស្រុក និងមន្ទីរជំនាញ នឹងអនុវត្តវិធានការច្បាប់ (បិតទីតាំង)។

រីឯម្ចាស់ទីតាំងបានសំណូមពរ សុំទុករយៈពេល៤ខែ ចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៦ ខែ មីនា ឆ្នាំ២០២៧ ដើម្បីរកទីតាំងថ្មី និងបញ្ចេញផលិតផលជលផលដែលបានកែច្នៃរួចទៅកាន់ទីផ្សារ។ 

ជាចុងក្រោយក្រុមការងារបានឯកភាព តាមការសំណូមពររបស់ម្ចាស់ទីតាំងទុករយៈពេលអោយ៤ខែ បញ្ចប់ត្រឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៧ ត្រូវបញ្ឈប់អាជីវកម្មខាងលើនេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter